រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បារម្ភពីការបង្កអសន្តិសុខក្នុងតំបន់ពី​ក្រុមឥស្លាម​ជ្រុលនិយម

FN ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោក Xu Bu បានបង្ហាញក្តីបារម្ភ ដូចគ្នាពីការបង្កអសន្តិសុខ និងអំពើភេរវកម្មនៅក្នុងតំបន់ពីសំណាក់ក្រុមឥស្លាមជ្រុលនិយម។ ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន និងលោក Xu Bu នៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។ លោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបពិភាក្សានោះ លោក ប្រាក់ សុខុន និងលោក Xu Bu បានពិភាក្សាផ្តោតជាសំខាន់អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានចាត់ទុកការធ្វើភេរវកម្មដោយក្រុមឥស្លាមជ្រុលនិយម គឺជាការបង្កអសន្តិសុខនៅក្នុងតំបន់ ដែលទាមទារឲ្យប្រទេសជាសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ដទៃទៀតបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។ បើតាមលោក កាន់ ផារិទ្ធ ក្នុងជំនួបនោះ ក៏បានពិភាក្សាពីទំនាក់ទ្វេភាគីកម្ពុជា-ចិនផងដែរ។ ទាំងលោក ប្រាក់ សុខុន និងលោក … Continue reading រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បារម្ភពីការបង្កអសន្តិសុខក្នុងតំបន់ពី​ក្រុមឥស្លាម​ជ្រុលនិយម